ពោតក្រហមកោះសុទិន

“រយៈពេល3–4ឆ្នាំមកហេីយដែល ខ្ញុំប្រកបរបរជាអ្នកដាំពោត។ កាលពីដេីមឡេីយ ដំណាំពោតមិនសូវមានតម្លៃថ្លៃប៉ុន្មានទេ ហេីយក៏មិនមានទីផ្សារច្រេីនដែរ។ ហើយចំណែកពោតក្រហមវិញ វាគឺជាដំណាំដែលប្រជាកសិករភាគច្រេីនស្គាល់ហេីយដឹងពីវា ចំណែកការដាំពោតក្រហមនេះក៏មិនសូវជាលំបាកប៉ុន្មានដែរ។ បច្ចេកទេសក្នុងការដាំពោតនេះ​​​​​​ គឺខ្ញុំចេះតៗគ្នាពីឱពុកម្ដាយរបស់ខ្ញុំ។…….

ដំឡូងមីខ្នងភ្នំ

“ខ្ញុំបានប្តូរពីដាំល្ងនិងសណ្តែកសៀងមកដាំពោតនិងដំឡូងមីនេះមកជាង៨ឆ្នាំហើយ។ មុនហ្នឹងបន្តិចខ្ញុំធ្លាប់ទៅសុីឈ្នួលនៅចម្ការថៃពេលទំនេរពីការងារនៅក្នុងចម្ការខ្លួនឯង។ ធ្វើការអោយគេបណ្តើរលួចរៀនកត់ចំណាំពីខាងថៃបណ្តើរ យូរៗទៅក៏យកមកអនុវត្តដាំខ្លួនឯងហើយក៏ទទួលបានជោគជ័យ រួចក៏ចេះតែបន្តធ្វើតមករហូតដល់សព្វថ្ងៃនេះទៅ។ មួយឆ្នាំៗផលដែលប្រមូលបានវាកាក់កបគួរសមដែរ តែដូចដឹងស្រាប់អីចឹង ដីលើភ្នំដូចនៅប៉ៃលិននេះរាងពិបាករឿងទឹកបន្តិចហើយ។……

វ៉តអាហារបំប៉នម្រុំខ្មែរ

«ខ្ញុំបានដឹងស្គាល់ម្រុំប្រហែលជា១០ឆ្នាំជាងមុន តាមរយៈមិត្តភក្តិរបស់ខ្ញុំម្នាក់នៅសហរដ្ឋអាមេរិក។ កាលនោះស្ថានភាពគ្រួសារខ្ញុំធ្លាក់ដុនដាបយ៉ាងខ្លាំង កូនក៏ឈឺហើយត្រូវខ្ញុំផ្ទាល់ក៏ត្រូវបានគេបញ្ឃប់ពីការងារទៀត។ អស់សង្ឃឹមទាល់ច្រក មិនដឹងធ្វើអីទៀតក៏ចំណាយពេលសិក្សាពីម្រុំបណ្តើរនិងធ្វើការជាអ្នកលក់អាហារបំប៉នយីហោចិនបណ្តើរ។ ពេលរៀន……

ផ្សិតស

«៦ឆ្នាំមុនខ្ញុំជាអ្នកលក់ដូរចាប់ហួយធម្មតាម្នាក់រហូតដល់ពេលមួយ មានគេហៅអោយខ្ញុំទៅរៀនដាំផ្សិតសពីជនជាតិថៃ។​ ផ្សិតសជាដំណាំមួយប្រភេទដែលត្រូវបានគេស្គាល់ថាពិបាកដាំគួរសមដែរ។ នៅស្រុកខ្មែរមិនសូវជាមានកសិករច្រើនប៉ុន្មានទេដែលកំពុងដាំផ្សិតស ហើយខ្ញុំលឺថាផ្សិតនេះអាចអោយខ្ញុំប្រមូលផលបានរាល់ថ្ងៃនិងមានតម្លៃកាក់កបគួរសមដែរ ពេលនោះទើបខ្ញុំសម្រេចចិត្តទៅរៀន។ រៀនចេះ…….

ដើម្បីក្មេងៗ (For the Children)

ថន វ៉ាន់ដុង នៅខេត្តកំពង់ចាម
ពីព្រះសង្ឃមួយអង្គ ទៅជាសហគ្រិនដ៏ជោគជ័យមួយរូប។ ក្នុងនាមជាស្ថាបនិកនៃ BSDA (អង្គការព្រះពុទ្ធសាសនាសម្រាប់សកម្មភាពអភិវឌ្ឍន៍សង្គម) និងជាប្រធាននៃMekong Valley ថន វណ្ណដុងពិតជាបុគ្គលដែលវិស័យកសិកម្មនៅកម្ពុជានាពេលឥឡូវកំពុងត្រូវការបំផុត។ មិនតែប៉ុណ្ណោះលោកក៏…….

Design a site like this with WordPress.com
Get started