“រយៈពេល3–4ឆ្នាំមកហេីយដែល ខ្ញុំប្រកបរបរជាអ្នកដាំពោត។ កាលពីដេីមឡេីយ ដំណាំពោតមិនសូវមានតម្លៃថ្លៃប៉ុន្មានទេ ហេីយក៏មិនមានទីផ្សារច្រេីនដែរ។ ហើយចំណែកពោតក្រហមវិញ វាគឺជាដំណាំដែលប្រជាកសិករភាគច្រេីនស្គាល់ហេីយដឹងពីវា ចំណែកការដាំពោតក្រហមនេះក៏មិនសូវជាលំបាកប៉ុន្មានដែរ។ បច្ចេកទេសក្នុងការដាំពោតនេះ គឺខ្ញុំចេះតៗគ្នាពីឱពុកម្ដាយរបស់ខ្ញុំ។ កាលពីចាប់ផ្តើមដាំដំបូង ខ្ញុំដាំដំណាំនេះក្នុងចំនួនតិចតួចប៉ុណ្ណោះ តែដល់ពេលយើងចេះតែសន្សំបេះបោចទៅ ដល់ឥឡូវចម្ការពោតរបស់ខ្ញុំពង្រីកបានចំនួន2ហិចតា។ ផលដែលទទួលបានកន្លងមកនេះគឺវាគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់គ្រួសារបាន អីចឹងហើយទេីបខ្ញុំបន្តវាមករហូតមកដល់សព្វថ្ងៃ។ ពីមុនមកតាំងពីការដាំរហូតដល់ការទទួលផល គឺខ្ញុំជាអ្នករ៉ាប់រងខ្លួនឯងទាំងអស់ ដែលឥឡូវជួលកម្មករធ្វើខ្លះ និងធ្វើខ្លួនឯងខ្លះ ឯតម្លៃកម្មករវិញក្នុងមួយនាក់ធ្វើការមួយព្រឹកស្មេីនឹង១៣០០០រៀលដោយបាយទឹកលេីយេីង។ សំរាប់ការជ្រេីសរេីសពូជវិញ ពោតមានពូជច្រេីន តែខ្ញុំសម្រេចយកពូជដែលមានតម្លៃ ២៤០០០រៀលព្រោះវាយងាយស្រួលដាំ និងប្រមូលផល។ ក្នុងមួយឆ្នាំខ្ញុំអាចប្រមូលផលពោតបានពីរដង គឺនៅរដូវវស្សា និងរដូវប្រាំង។ បើនិយាយពីតម្លៃវិញ ពោតឥឡូវគឺបើសិនហាលស្ងួតអាចលក់បាន១០២០រៀល និងហើយពេលដែលឈ្មួញមកយកដល់ផ្ទះគឺតម្លៃ៧៥០រៀលទៅ៨០០រៀល។ និយាយពីបញ្ហារបស់វាវិញក៏មានបញ្ហាខ្លះដោះស្រាយបានហេីយក៏បានបញ្ហាខ្លះដោះស្រាយមិនបានដែរ។ បើសិនពេលដែលដំណាំជួបបញ្ហាដូចជាមានដង្កូវស៊ី ខ្ញុំអាចកំចាត់វាបានដោយប្រើប្រាស់ថ្នាំ តែបើបញ្ហាដែលធ្ងន់ហើយមិនអាចដោះស្រាយបាននោះគឺភាពរាំងស្ងួតតែម្តង តែកាលណាខ្វះទឹកហើយ ពោតនឹងក៏ខូចជីវជាតិ ហើយងាប់ដើមដែរដោយសារខ្វះជាតិទឹក។ តទៅមុខគឺខ្ញុំចង់អោយដំណាំពោតមានតម្លៃខ្ពស់ជាងនេះ ហើយមានទីផ្សារកាន់តែច្រេីន។”
អ៊ំស្រី ណោល ចាន់ធី, 56ឆ្នាំ
មុខរបរដាំពោត
ទីតាំង កោះសុទិន កំពង់ចាម
លេខទូរស័ព្ទ 012509334
___________________________
👉អត្ថបទដោយ Ma Ly Chamroeun Heng
